សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រខ្មែរអ៊ីប៊ុកដត់ខម Welcome to khmerebook.com Tel: 097 444 74 00/ 096 99 66 188/ 012 36 53 90
  គ្មាការជោគជ័យណាជួបភាពនរាជ័យនោះទេ

Category : ការអប់រំ និងបណ្តុះបណ្តាល Price : $0

Description

អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!

បុគ្គលជោគជ័យ១០រូប នាំគ្នានិយាយអំពី “ភាពបរាជ័យ” គ្មានផ្លូវទៅកាន់ភាពជោគជ័យណា ដែលគ្មានដានជើងរបស់មនុស្សបរាជ័យឡើយ ហើយក៏គ្មានបុគ្គល ជោគជ័យណា ដែលមិនធ្លាប់បង្កើតដានជើងបរាជ័យដែរ។ ប៉ុន្តែមូលហេតុដែលបុគ្គលទាំងអស់នោះ អាចក្លាយជាបុគ្គលជោគជ័យ និងល្បីឈ្មោះក្នុងជីវិត គឺពួកគេចេះទទួលយក ប្រើប្រាស់ និងសិក្សាពី ភាពបរាជ័យនោះ ដើម្បីឈានទៅរកអ្វីដែលគួរចង់បាន។ ខាងក្រោម គឺជាទស្សនៈ និងគោលគំនិត របស់បុគ្គលជោគជ័យ១៥រូប ដែលនាំគ្នានិយាយអំពី “ភាពបរាជ័យ”៖ ១. ម៉ាលខូលម៍ ហ្វបស៍ (Malcolm Forbes) ស្ថាបនិកទស្សនាវដ្តីហ្វបស៍ ជនជាតិអាមេរិច (1919 –1990)៖ លោកបានលើកឡើងថា “បរាជ័យ គឺជាជោគជ័យ ប្រសិនយើងបានរៀនសូត្រពីវា”។ លោកបានបញ្ជាក់ថា ដោយជម្រុញឲ្យយើងចេះសិក្សាភាពបរាជ័យទាំងឡាយ ជាជាងបណ្តាយឲ្យ ខ្លួនបរាជ័យដោយមិនបានរៀនសូត្រអ្វីសោះពីវា។ ២. ប៉ៅឡូ កូអេឡូ (Paulo Coehlo) កវីនិពន្ធ ប្រេស៊ីល (កើត 1946)៖ មានរបស់តែមួយគត់ ដែលធ្វើឲ្យអ្នកមិនអាចសម្រេចបានជោគជ័យនោះគឺ “​ការខ្លាចបរាជ័យ”។ ខ្លាចចាញ់ពេក នោះអ្នក នឹងចាញ់ នេះជាអត្ថន័យពិត ដែលកវីនិពន្ធ ចង់បង្ហាញ។ ៣. ដែល ខារណាខេ (Dale Carnegie) សាស្រ្តាចារ្យ និង​អ្នកនិពន្ធ​អាមេរិច (1888 –1955)៖ បានផ្តល់តម្លៃឲ្យភាពបរាជ័យថា “បង្កើតជោគជ័យ ពីបរាជ័យ។ ការបាក់ទឹកចិត្ត និងបរាជ័យ គឺជំហានពីរដ៏រឹង​មាំពិត​ប្រាកដ ដើម្បីឆ្ពោះទៅរកជោគជ័យ”។​ ៤. រ៉ូប៊ឺត គីយូសាគី (Robert Kiyosaki) អ្នកជំនួញ អាមេរិច (កើត 1947)៖ លោកឲ្យយើងថ្លឹងថ្លែង និងពិចារណា រវាង “ខ្លាចចាញ់” និង “រីករាយជាមួយជោគជ័យ” ដោយបានបញ្ជាក់ថា “កុំបណ្តោយឲ្យ ការភ័យខ្លាចចាញ់ សំខាន់ជាង ភាពរីករាយ​សម្រាប់​ជោគជ័យ”។ ៥. រ៉ូប៊ឺត ស្កូលល័រ (Robert H. Schuller) អ្នកនិពន្ធអាមេរិច (កើត 1926)៖ លោកបានចាត់ទុកថា បរាជ័យគ្រាន់តែ ជោគជ័យដែលយឺតពេលប៉ុណ្ណោះ ដោយបានបញ្ជាក់ថា៖ បរាជ័យ មិនមែនមានន័យ ថា “អ្នកចាញ់” នោះទេ វាគ្រាន់តែមានន័យថា “អ្នកមិនទាន់ឈ្នះ” តែប៉ុណ្ណោះ។ ៦. ដូណាល់ ត្រាំ (Donald Trump) អ្នកជំនួញ អាមេរិច (កើត 1946)៖ កំពូលមហាសេដ្ឋីអចលន ទ្រព្យ និងជាបេក្ខជនប្រធានាធិបតីអាមេរិច ផងនោះបានលើកឡើងថា “ពេលខ្លះ បរាជ័យក្នុង សមរភូមិមួយ អាចធ្វើឲ្យអ្នក​ស្វះស្វែងរក​វិធីសាស្រ្តថ្មី​ដើម្បី​យកឈ្នះសង្គ្រាមទាំងមូលបាន”។ ៧. វីនស្តុន ឆឺចឈីល (Winston Churchill) អតីតនាយករដ្ឋមន្រ្តី​អង់គ្លេស​ (1874 –1965)៖ មេដឹកនាំអង់គ្លេស ក្នុងសម័យសង្គ្រាមរូបនេះ បានឲ្យតម្លៃទៅលើភាពក្លាហាន ដោយផ្សារភ្ជាប់ជាមួយ បរាជ័យ និងជោគជ័យ។ លោកបានលើកឡើងថា “សេចក្តីក្លាហាន គឺជាការចេញពីបរាជ័យមួយ ទៅកាន់​បរាជ័យ​មួយ​​ទៀត ដោយមិនបាត់បង់ក្តីរីករាយ”។ លោកបានសង្កត់ធ្ងន់ ដោយឲ្យយើងចេះ សាទរ (រីករាយ) ជានិច្ចទោះបីជាត្រូវបរាជ័យប៉ុន្មានដងក៏ដោយ។ ៨. ចច ប៊ឺនស៍ (George Burns) អ្នកនិពន្ធ និងតារាភាពយន្ត ជនជាតិអាមេរិច (1896 –1996)៖ បុរសដែលមានអាយុវែងរហូតដល់ ១០០ឆ្នាំរូបនេះ បានបង្ហាញពីការពេញចិត្តចំពោះបរាជ័យថា “ខ្ញុំពេញចិត្តបរាជ័យចំពោះអ្វីមួយដែលខ្ញុំស្រលាញ់ ជាងជោគជ័យចំពោះ​អ្វីមួយ​ដែល​ខ្ញុំស្អប់”។ ៩. នីក វូហ្សីស៊ីក (Nick Vujicic) អ្នកធ្វើបទឧទ្ទេសនាម ជនជាតិអូស្រ្តាលី (កើត 1982)៖ បុរស ពិការដៃជើង តាំងពីកំណើត និងអ្នកនិយាយលើកទឹកចិត្តមនុស្សរាប់លាននាក់រូបនេះ បានលើកឡើង យ៉ាងសាមញ្ញថា “បើខ្ញុំបរាជ័យ ខ្ញុំព្យាយាមម្តងហើយម្តងទៀត”។ ១០. ថូម៉ាស់ អេឌីសុន (Thomas Edison) អ្នកជំនួញជនជាតិអាមេរិច​ (1847 –1931)៖ ត្រូវបាន គេស្គាល់ថា ជាស្ថាបនិកបង្កើតអំពូលភ្លើងមុនគេសម្រាប់ពិភពលោក។ លោកបានចាត់ទុកបរាជ័យ និមួយៗ គឺជាឱកាសដើម្បីធ្វើឲ្យយើងរកឃើញវិធីដែលមិនអាចប្រើបានប៉ុណ្ណោះ ពីព្រោះយើងក៏បាន ដឹងថា មុនពេលអំពូលភ្លើងទីមួយត្រូវបានបង្កើត អេឌីសុន បានសាកល្បង និងបរាជ័យជាច្រើនលើក ច្រើនសារ។ នេះជាទស្សនៈរបស់គាត់ “ខ្ញុំមិនបរាជ័យទេ…ខ្ញុំគ្រាន់តែរកឃើញវិធី ១០,០០០​ ផ្សេង​ទៀតដែល​​មិន​ដំណើរការ”។

Contact

Name : Hour Vichet

Phone : 16785548

Address :

View : 1788

ក្រុមកំលាំងមនុស្សធម៌ទាំងអស់ សហការជាមួយ ក្រុមហ៊ុន សុភាព តេជ:

យ៉ាបណាស់គ្រូផាត

48 ខ្នងឆេះម៉ត់ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២(ដោយ គង់ សូផាត Kong Sophat)

ចង់ធ្វើជាថៅកែ ក្រុមហ៊ុន ដើរដោយ បណ្តាញទីផ្សារ Network Markting by Kong Sophat

របៀបចុះឈ្មោះជាសមាជិកខ្មែរអីប៊ូក បណ្តាញទីផ្សារ រកលុយបានច្រើន ទូរសព្ទ័ ០៩៦៩៩៦៦១៨៨ (Network Marketing) How to register with khmerebook www.khmerebook.com

ចង់លក់អោយឆាប់ដាច់

ចង់ជោគជយ័តែខ្ជិល Success

អាជីវកម្មបណ្តាញទីផ្សារ Network Marketing បើមិនស្តាប់គ្រូផាតទេអស់លុយរហូត

រកលុយបានច្រើនមែន Make money Network Marketing

មើលវីដេអូនេះចប់ឈបើពិបាកចិត្តពីរឿងដាចើលុយទៀតហើយ

នៅផ្ទះរកប្រាក់បានច្រើន ពី300$ ទៅ 2000$ ក្នុង១ខែយ៉ាងងាយ ខ្ញុំមិនបោកទេ

ឈប់ពិបាកចិត្ត ពីរឿងដាច់លុយទៀតហើយ Network Marketing (គង់ សូផាត)

រកប្រាក់បានច្រើន

Flag Counter