




អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
កិច្ចសម្ភាស៖ លោក ចិន្ត ច័ន្តរតនា ថ្លែងរៀបរាប់អំពីប្រវត្តិព្រះរាជពិធីបុណ្យអុំទូក ភ្នំពេញ)៖ លោកបណ្ឌិត ចិន្ត ច័ន្តរតនា ប្រធានមូលនិធិកេរតំណែលខ្មែរ បានផ្តល់បទសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News អំពីប្រវត្តិនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ បើតាមលោកបណ្ឌិត ប្រវត្តិនៃព្រះរាជពិធីបុណ្យអុំទូកអកអំបុក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ត្រូវបានបែងចែកជា៣៖ * ប្រវត្តិនៃការបង្កើតពីធីបុណ្យអុំទូក៖ ដើម្បីរម្លឹកគុណដល់ព្រះបាទទជ័យវរ្ម័នទី៧ ស្តេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាម ដោយកងទ័ពទូកជាចម្បាំងរំដោះ ក្រុងកម្ពុជាឱ្យរួចផុត ស្រឡះពីខ្មាំងសត្រូវ (គ.ស ១១៧៧-១១៨១)។ ប្រវត្តិនេះការបង្កើតបុណ្យនេះ ក៏ដើម្បីរម្លឹកគុណដល់ព្រះបាទអង្គចន្ទទី១ ដែលបានការពារទឹកដីបានរុងរឿងផងដែរ នៅសម័យលង្វែក ព.ស២០៧១ គ.ស១៥២៨ ដោយបានការពារទឹកដី ពីការឈ្លានពានរបស់ពួកសៀមផងដែរ។ * ប្រវត្តិនៃការបង្កើតពិធីបណ្តែតប្រទីប៖ ដើម្បីដឹងគុណដល់ព្រះគង្គា និងព្រះធរណី ដែលបានផ្តល់ដល់ជីវភាពរស់នៅ និងសុខុមាលភាពចំពោះទឹកដីវិញ ដែលយើងនាំគ្នាធ្វើឱ្យកករល្អក់។ ម៉្យាងវិញទៀត ការបណ្តែតប្រទីបនេះ មានការពាក់ព័ន្ធនឹងជំនឿ នៃព្រះពុទ្ធសាសនា ពោលគឺដើម្បីបូជាចំពោះព្រះចង្កូមកែវពិភពនាគ ដែលព្រះពុទ្ធបានទៅស្ទឹងនម្មទា និងនៅទីឯទៀត ហើយដោយជឿថា ជាការកុសលយ៉ាងធំ បានផលយ៉ាងប្រសើរ ដើម្បីសុខចម្រើនរុងរឿងដល់ខ្លួនដល់ប្រជាជន និងប្រទេសជាតិ។ * ប្រវត្តិនៃការបង្កើតពិធីអកអំបុក និងសំពះព្រះខែ៖ ត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើង ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដែលយោងយកកំណើតជាទន្សាយ ដោយគ្រានោះ ព្រះអង្គបានលះបង់អាយុសង្ខារដល់ព្រះឥន្ទ្រាធិរាជ ដើម្បីបំពេញទានបារមី។ ទន្ទឹមនឹងនេះ ពិធីអកអំបុក និងសំពះព្រះខែ ត្រូវបានធ្វើឡើងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយដល់ ប្រជាពលរដ្ឋខ្មែរ ព្រោះនេះជារដូវទំនេរ ពីការច្រូតកាត់ស្រូវវស្សា។ សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានតាំងពីបូរមបុរាណ យូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរផងដែរ។ ព្រះរាជពិធីបុណ្យនេះ តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប។ ចង់ដឹងថា តើប្រវត្តិនៃការបង្កើតព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានដំណើរដើមទងយ៉ាងណានោះ សូមប្រិយមិត្តអញ្ជើញទស្សនា កិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News និងលោកបណ្ឌិត ចិន្ត ច័ន្តរតនា ខាងក្រោមនេះ៖
post by : Nak Kosal post Date : 21-Nov-2018
View : 1139
ក្រុមកំលាំងមនុស្សធម៌ទាំងអស់ សហការជាមួយ ក្រុមហ៊ុន សុភាព តេជ:
យ៉ាបណាស់គ្រូផាត
48 ខ្នងឆេះម៉ត់ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២(ដោយ គង់ សូផាត Kong Sophat)
ចង់ធ្វើជាថៅកែ ក្រុមហ៊ុន ដើរដោយ បណ្តាញទីផ្សារ Network Markting by Kong Sophat
របៀបចុះឈ្មោះជាសមាជិកខ្មែរអីប៊ូក បណ្តាញទីផ្សារ រកលុយបានច្រើន ទូរសព្ទ័ ០៩៦៩៩៦៦១៨៨ (Network Marketing) How to register with khmerebook www.khmerebook.com
ចង់លក់អោយឆាប់ដាច់
ចង់ជោគជយ័តែខ្ជិល Success
អាជីវកម្មបណ្តាញទីផ្សារ Network Marketing បើមិនស្តាប់គ្រូផាតទេអស់លុយរហូត
រកលុយបានច្រើនមែន Make money Network Marketing
មើលវីដេអូនេះចប់ឈបើពិបាកចិត្តពីរឿងដាចើលុយទៀតហើយ
នៅផ្ទះរកប្រាក់បានច្រើន ពី300$ ទៅ 2000$ ក្នុង១ខែយ៉ាងងាយ ខ្ញុំមិនបោកទេ
ឈប់ពិបាកចិត្ត ពីរឿងដាច់លុយទៀតហើយ Network Marketing (គង់ សូផាត)
រកប្រាក់បានច្រើន