




អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
អូនមិនត្រូវការរថយន្តទំនើបពីបង ក្នុងថ្ងៃមង្គលការ ព្រោះឡានក្រុងមួយនេះហើយដែលជា... អាពាហ៍ពិពាហ៍គឺជារឿងមួយដ៏សំខាន់បំផុត ដែលគ្រប់គ្នាតែងតែប្រាថ្នាចង់បាន ជាមួយនឹងការរៀបចំយ៉ាងណាឲ្យឡូយឆាយ អធិកអធមនិងល្អឥតខ្ចោះ សម្រាប់ក្នុងមួយជីវិតរបស់ពួកគេ។ ប៉ុន្តែផ្ទុយទៅវិញ បើក្រឡេកមកមើលពីគូស្នេហ៍ជនជាតិចិនមួយគូនេះវិញ អាពាហ៍ពិពាហ៍ពួកគេ ហាក់បីដូចជាសាមញ្ញបំផុត ប៉ុន្តែបង្គប់នូវភាពផ្អែមល្ហែមយ៉ាងស៊ីជម្រៅ ជិះត្រឹមរថយន្តក្រុងសម្រាប់ក្នុងថ្ងៃមង្គលការតែប៉ុណ្ណោះ។ កូនក្រមុំរូបស្រស់ត្រូវបានគេស្គាល់ឈ្មោះថា Wu Zheng នាងគឺជាអ្នកបើករថយន្តក្រុងម្នាក់ នៅក្នុងទីក្រុង Qingdao ខេត្ត Shandong ប្រទេសចិន។ នៅក្នុងថ្ងៃមង្គលការ នាងជាគឺជាតៃកុងស្រីដ៏គួរឲ្យខ្នាញ់ម្នាក់ សម្រាប់កូនកម្លោះដែលជាអនាគតស្វាមីរបស់នាង។ បើតាមប្រភពបានឲ្យដឹងថា មូលហេតុដែល កូនក្រមុំ Wu សម្រេចចិត្តជិះរថយន្តក្រុងដឹកស្វាមី ទៅកាន់កន្លែងប្រារព្ធពិធីក្នុងថ្ងៃមង្គលការ ដ៏អស្ចារ្យសម្រាប់នាង ក៏ដោយសារនាង ចង់បង្ហាញប្រាប់ថា ទីកន្លែងដំបូងគេមួយនេះហើយ ដែលនាងបានជួបជាមួយនឹងទេវបុត្រកូនកម្លោះដ៏ស្រស់សង្ហារ ដែលនឹងជាអនាគតស្វាមីក្នុងក្តីស្រមៃ បន្ទាប់ពីបានធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងគ្នា រហូតដកចិត្តមិនរួច។ Wu និយាយថា អ្វីៗមិនសំខាន់សម្រាប់នាងទេ ហើយនាងក៏មិនទាមទារឬត្រូវការ រថយន្តទំនើបៗពីស្វាមីឡើយ សុំត្រឹមបង្កើតចំណងស្នេហាដ៏ផ្អែមផ្អែមសម្រាប់នាង គឺគ្រប់គ្រាន់ណាស់ទៅហើយ។ «ខ្ញុំចង់ឲ្យកន្លែងមួយនេះ (ក្នុងរថយន្តក្រុង) ជាសាក្សីនៃក្តីស្នេហ៍របស់ខ្ញុំ ក្នុងថ្ងៃដ៏ពិសេសនេះ» ។ គួរឲ្្យដឹងដែរថា Wu មិនមែនជាកូនក្រមុំទីមួយដំបូងគេឡើយ ដែលមានគំនិតគិតបែបនេះ។ ព្រោះជាក់ស្តែងកន្លងមក ក៏ធ្លាប់មានគូស្នេហ៍ជាច្រើនផ្សេងទៀតក្នុងប្រទេសចិន បានប្រើពេលវេលាក្នុងថ្ងៃមង្គលការរបស់ពួកគេ ជិះរថយន្តដឹកទំនិញ ឬកង់ជាដើម ដើម្បីបង្ហាញពីការស្រលាញ់ និងក្តីស្នេហ៍ដំបូងរបស់ពួកគេផងដែរ ៕
post by : Nak Kosal post Date : 20-Nov-2018
View : 1155
ក្រុមកំលាំងមនុស្សធម៌ទាំងអស់ សហការជាមួយ ក្រុមហ៊ុន សុភាព តេជ:
យ៉ាបណាស់គ្រូផាត
48 ខ្នងឆេះម៉ត់ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២(ដោយ គង់ សូផាត Kong Sophat)
ចង់ធ្វើជាថៅកែ ក្រុមហ៊ុន ដើរដោយ បណ្តាញទីផ្សារ Network Markting by Kong Sophat
របៀបចុះឈ្មោះជាសមាជិកខ្មែរអីប៊ូក បណ្តាញទីផ្សារ រកលុយបានច្រើន ទូរសព្ទ័ ០៩៦៩៩៦៦១៨៨ (Network Marketing) How to register with khmerebook www.khmerebook.com
ចង់លក់អោយឆាប់ដាច់
ចង់ជោគជយ័តែខ្ជិល Success
អាជីវកម្មបណ្តាញទីផ្សារ Network Marketing បើមិនស្តាប់គ្រូផាតទេអស់លុយរហូត
រកលុយបានច្រើនមែន Make money Network Marketing
មើលវីដេអូនេះចប់ឈបើពិបាកចិត្តពីរឿងដាចើលុយទៀតហើយ
នៅផ្ទះរកប្រាក់បានច្រើន ពី300$ ទៅ 2000$ ក្នុង១ខែយ៉ាងងាយ ខ្ញុំមិនបោកទេ
ឈប់ពិបាកចិត្ត ពីរឿងដាច់លុយទៀតហើយ Network Marketing (គង់ សូផាត)
រកប្រាក់បានច្រើន