




អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
ថ្ងៃនេះយើង នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរគួរឲ្យកត់សម្គាល់នៃការទទួលទានផ្លែស្ពឹចំពោះសុខភាពរាងកាយ ៖ ១. ប្រឆាំងនឹងការរលាក ផ្លែស្ពឹ គឺជាផ្លែឈើដែលមានផ្ទុកបរិមាណពិសេសនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុប្រឆាំងការរលាក ដែលជួយទប់ស្កាត់បញ្ហាស្បែកផ្សេងៗដូចជា ជំងឺរលាកស្បែក dermatitis។ លើសពីនេះទៅទៀត ផ្លែស្ពឹ ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយរាងកាយបញ្ចេញជាតិពុល និងរក្សាឲ្យបាននូវសុខភាពរាងកាយល្អរឹងមាំ។ ២. ទប់ស្កាត់ជំងឺមហារីក ភ្នាក់ងារបង្កមហារីក និងរ៉ាឌីកាល់សេរី នៅក្នុងរាងកាយអាចបណ្ដាលឲ្យមានការខូចខាតគួរឲ្យព្រួយបារម្ភដល់កោសិកា ជាហេតុបង្កទៅជាជំងឺមហារីក។ ផ្លែស្ពឺ គឹមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលជួយក្នុងការសម្អាតរាងកាយ ដោយការកម្ចាត់ ឬបំបែករ៉ាឌីកាល់សេរី មុនពេលវាអាចបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរ។ ជាតិសសៃខ្ពស់ដែលមានវត្តមានក្នុងផ្លែស្ពឺ ក៏ជួយជម្រះជាតិពុលនៅក្នុងពោះវៀនធំ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។ ៣. គ្រប់គ្រងជំងឺទឹកនោមផ្អែម ការទទួលទានផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយជាតិសសៃមិនរលាយដូចជា ផ្លែស្ពឺ គឺអាចជួយទប់ស្កាត់ការបញ្ចេញជាតិស្ករគ្លុយកូសលើសកម្រិត។ ហើយការបញ្ចេញជាតិគ្លុយកូសត្រឹមត្រូវជួយក្នុងការគ្រប់គ្រងកម្រិតអាំងស៊ុយលីនក្នុងរាងកាយ ដូច្នេះវាជាជម្រើសនៃផ្លែឈើល្អប្រសើរមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ហើយក៏ល្អសម្រាប់អ្នកដែលមិនចង់កើតជំងឺនេះផងដែរ។ ៤. ធ្វើឲ្យការរំលាយអាហារកាន់តែប្រសើរឡើង សារធាតុ Dietary fibre ដែលមានផ្ទុកនៅក្នុងផ្លែស្ពឺ ដើរតួនាទីយ៉ាងសំខាន់ចាំបាច់មួយជួយបង្កើនការរំលាយអាហារ។ វាអាចជម្រុញចលនានៃលាមកតាមរយៈបំពង់រំលាយអាហារដែលជួយកាត់បន្ថយអាការៈហើមពោះ, ទល់លាមក និងរមួលឆ្អល់ពោះ។ ៥. ល្អសម្រាប់សុខភាពបេះដូង បរិមាណខ្ពស់ជាតិប៉ូតាស្យូម និងសូដ្យូមដែលមានផ្ទុកនៅក្នុងផ្លែស្ពឺ ដើរតួជាសារធាតុអេឡិចត្រូលីត្រក្នុងរាងកាយដែលជួយក្នុងការគ្រប់គ្រង់រក្សាភាពប្រក្រតីនៃសម្ពាធឈាម។ ហើយក៏ធ្វើឲ្យអត្រាចង្វាក់បេះដូងលោតមានភាពប្រក្រតី និងលំហូរឈាមមានសុខភាពល្អផងដែរ។ ៦. ប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ផ្លែស្ពឺ គឺមានផ្ទុកនូវវីតាមីន C ខ្ពស់ ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយទប់ស្កាត់វត្តមាននៃវីរុស និងបាក់តេរីផ្សេងៗឲ្យនៅឆ្ងាយពីរាងកាយ។ មិនត្រឹមតែប៉ុណ្ណឹងទេ ផ្លែឈើនេះក៏មានផ្ទុកសារធាតុ epicatechin, quercetin និងអាស៊ីត gallic ដែលមានប្រសិទ្ធិភាពអាចកាត់បន្ថយហានិភ័យនៃជំងឺកាចសាហាវមួយចំនួនបានផងដែរ៕
post by : Sok Heang post Date : 16-Nov-2018
View : 1343
ក្រុមកំលាំងមនុស្សធម៌ទាំងអស់ សហការជាមួយ ក្រុមហ៊ុន សុភាព តេជ:
យ៉ាបណាស់គ្រូផាត
48 ខ្នងឆេះម៉ត់ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២(ដោយ គង់ សូផាត Kong Sophat)
ចង់ធ្វើជាថៅកែ ក្រុមហ៊ុន ដើរដោយ បណ្តាញទីផ្សារ Network Markting by Kong Sophat
របៀបចុះឈ្មោះជាសមាជិកខ្មែរអីប៊ូក បណ្តាញទីផ្សារ រកលុយបានច្រើន ទូរសព្ទ័ ០៩៦៩៩៦៦១៨៨ (Network Marketing) How to register with khmerebook www.khmerebook.com
ចង់លក់អោយឆាប់ដាច់
ចង់ជោគជយ័តែខ្ជិល Success
អាជីវកម្មបណ្តាញទីផ្សារ Network Marketing បើមិនស្តាប់គ្រូផាតទេអស់លុយរហូត
រកលុយបានច្រើនមែន Make money Network Marketing
មើលវីដេអូនេះចប់ឈបើពិបាកចិត្តពីរឿងដាចើលុយទៀតហើយ
នៅផ្ទះរកប្រាក់បានច្រើន ពី300$ ទៅ 2000$ ក្នុង១ខែយ៉ាងងាយ ខ្ញុំមិនបោកទេ
ឈប់ពិបាកចិត្ត ពីរឿងដាច់លុយទៀតហើយ Network Marketing (គង់ សូផាត)
រកប្រាក់បានច្រើន