




អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
Share on twitterShare on google_plusone_shareMore Sharing Services រូបភាព ដោយ: ថ្មីៗ អ្នកជំនាញជាច្រើនជឿថា ក្នុងចំណោមអ័រម៉ូនទាំងអស់ អ័រម៉ូនដែលឧស្សាហ៍ធ្វើឲ្យស្បែកទទួលរងការបំផ្លាញ ឆាប់ជ្រីវជ្រួញ ហើយងាយនឹងកើតមុន គឺអ័រម៉ូនបុរសតេស្តូស្តេរ៉ូន ។ ហើយការទទួលទានអាហារត្រូវប្រភេទ គឺមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការរក្សាបាននូវកម្រិតត្រឹមត្រូវនៃអ័រម៉ូនតេស្តូស្តេរ៉ូន។ អត្ថបទខាងក្រោមនឹងបង្ហាញពីអាហារចំនួន ៥ ប្រភេទដែលអ្នកគួរទទួលទាន ប្រសិនបើចង់ឲ្យអ័រម៉ូនមានតុល្យភាព ហើយផ្ដល់សុខភាពល្អដល់ស្បែក ៖ ១. គ្រាប់អាល់ម៉ុន គ្រាប់ធញ្ញជាតិមួយនេះ គឺផ្ដល់ផលល្អមែនទែនចំពោះសុខភាពស្បែក។ គ្រាប់អាល់ម៉ុនបង្កើនអ័រម៉ូន adiponectic ដែលរក្សាជាតិស្ករក្នុងឈាមឲ្យស្ថិតនៅកម្រិតអប្បបរិមាមួយ។ ស្ថានភាពនេះនាំឲ្យកម្រិតនៃអ័រម៉ូនបុរសអង់ដ្រូហ្សែនថយចុះ។ ការស្រាវជ្រាវជាច្រើនបានរកឃើញផងដែរថា ការទទួលទានគ្រាប់ធញ្ញជាតិជួយកាត់បន្ថយកម្រិតនៃអ័រម៉ូនបុរសផ្សេងៗទៀតដែលធ្វើស្បែកស្ងួត និងស្ដើង។ អ្នកជំនាញធ្វើការណែនាំឲ្យទទួលទានគ្រាប់អាល់ម៉ុនចំនួន ១១ គ្រាប់ជាប្រចាំ ដើម្បីរក្សាបាននូវសុខភាពស្បែកល្អប្រសើរ និងជៀសផុតពីបញ្ហាអតុល្យភាពនៃអ័រម៉ូន។ ២. ផ្លែបឺរ ផ្លែបឺរ គឺមានផ្ទុកនូវជាតិខ្លាញ់សុខភាពល្អដែលអាចជួយក្នុងការផលិតនូវកូឡេស្តេរ៉ូលល្អចាំបាច់នៅពេលសំយោគអ័រម៉ូន។ ការសំយោគអ័រម៉ូន គឺនឹងធ្វើឲ្យចរន្តឈាមរត់មានភាពល្អប្រសើរ ហើយបញ្ចេញអ័រម៉ូនផ្សេងៗ និងរក្សាបាននូវស្បែកដែលមានសុខភាពល្អទន់រលោង។ ជាតិខ្លាញ់ដែលមាននៅក្នុងផ្លែបឺរ ក៏ជួយរក្សាសំណើមនៃស្បែក, ពង្រឹងស្រទាប់ស្ដើងនៃស្បែក និងធ្វើឲ្យស្បែកមើលទៅស្រស់ស្អាតមានជីវិត។ ៣. ត្រីសាលម៉ុន ត្រីសាលម៉ុនមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ចំពោះបេះដូង និងខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលល្អប្រសើរជួយក្នុងការគ្រប់គ្រងកម្រិតនៃអ័រម៉ូនផងដែរ។ ត្រីសាលម៉ុនមានផ្ទុកនូវអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលចាំបាច់ណាស់ក្នុងដំណើរការសំយោគកូឡេស្តេរ៉ូល និងអ័រម៉ូន។ លើសពីនេះទៅទៀតនោះ គឺការទទួលទានត្រីសាលម៉ុនអាចផ្ដល់ភាពធូរស្បើយចំពោះបញ្ហាជំងឺសើរស្បែកមួយចំនួនដូចជា រោគមុន និងជំងឺតាអក បានដោយត្រីនេះមានឥទ្ធិពលប្រយុទ្ធប្រឆាំងនឹងការរលាក។ ៤. ផ្នែកពណ៌លឿងនៃស៊ុត ផ្នែកពណ៌លឿងនៃស៊ុត គឺមានផ្ទុកនូវប្រភេទកូឡេស្តេរ៉ូលដែលរាងកាយត្រូវការដើម្បីផលិតអ័រម៉ូន។ ហើយជាមួយនឹងការផលិតអ័រម៉ូននេះ ស្បែកនឹងប្រែជាកាន់តែទន់រលោងបែបធម្មជាតិ។ ដូច្នេះចូរព្យាយាមទទួលទានស៊ុតឲ្យបានមួយគ្រាប់ក្នុងមួយថ្ងៃ។ ៥. ផ្កាខាត់ណាខៀវ ផ្កាខាត់ណាខៀវ គឺមានផ្ទុកនូវសមាសធាតុដែលជួយបង្កើនសមត្ថភាពរបស់ថ្លើមចំពោះការរំលាយអាហារនៃអរម៉ូនអ៊ឺស្ត្រូជែន។ ចំពោះមនុស្សស្រី អ័រម៉ូនអឺស្ត្រូសែន គឺចាំបាច់ណាស់ ក៏ព្រោះបង្កើនកម្រិតនៃស្រទាប់កូឡាជែន។ ស្រទាប់កូឡាជែន គឺជាអ្វីដែលអនុញ្ញាតឲ្យស្បែករក្សាបាននូវសុខភាពល្អ, រឹងមាំ ហើយតឹងណែន៕ ត្រួតពិនិត្យដោយ www.health.com.kh Maxbit_Indetail © រក្សាសិទ្ធិដោយ thmeythmey.com Share on twitterShare on google_plusone_shareMore Sharing Services Hineken Detail Page Phone AMK MFI - Browser Phone
post by : Sok Heang post Date : 06-Nov-2018
View : 1361
ក្រុមកំលាំងមនុស្សធម៌ទាំងអស់ សហការជាមួយ ក្រុមហ៊ុន សុភាព តេជ:
យ៉ាបណាស់គ្រូផាត
48 ខ្នងឆេះម៉ត់ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២(ដោយ គង់ សូផាត Kong Sophat)
ចង់ធ្វើជាថៅកែ ក្រុមហ៊ុន ដើរដោយ បណ្តាញទីផ្សារ Network Markting by Kong Sophat
របៀបចុះឈ្មោះជាសមាជិកខ្មែរអីប៊ូក បណ្តាញទីផ្សារ រកលុយបានច្រើន ទូរសព្ទ័ ០៩៦៩៩៦៦១៨៨ (Network Marketing) How to register with khmerebook www.khmerebook.com
ចង់លក់អោយឆាប់ដាច់
ចង់ជោគជយ័តែខ្ជិល Success
អាជីវកម្មបណ្តាញទីផ្សារ Network Marketing បើមិនស្តាប់គ្រូផាតទេអស់លុយរហូត
រកលុយបានច្រើនមែន Make money Network Marketing
មើលវីដេអូនេះចប់ឈបើពិបាកចិត្តពីរឿងដាចើលុយទៀតហើយ
នៅផ្ទះរកប្រាក់បានច្រើន ពី300$ ទៅ 2000$ ក្នុង១ខែយ៉ាងងាយ ខ្ញុំមិនបោកទេ
ឈប់ពិបាកចិត្ត ពីរឿងដាច់លុយទៀតហើយ Network Marketing (គង់ សូផាត)
រកប្រាក់បានច្រើន