



អគ្គនាយកក្រុមហ៊ុន «និស្ស័យស្នេហ៍ ត្រេឌីង ឯ.ក» សូមបកស្រាយជុំវិញការចោទប្
![]() |
|
អគ្គនាយកក្រុមហ៊ុន «និស្ស័យស្នេហ៍ ត្រេឌីង ឯ.ក» សូមបកស្រាយជុំវិញការចោទប្រកាន់គ្មានវត្ថុតាងថា ៖ ក្រុមហ៊ុនធ្វើផ្លូវដើម្បីដូរយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន (ខេត្ដកណ្ដាល) ៖ លោកនាយកក្រុមហ៊ុន «និស្ស័យស្នេហ៍ ត្រេឌីង ឯ.ក» លោក ពោច សួរ សូមជម្រាបសាធារណៈជនថា ៖ លោកសូមធ្វើការបំភ្លឺ និងបដិសេធចំពោះការចោទប្រកាន់ដោយគ្មានវត្ថុតាងថា លោកបានធ្វើផ្លូវជូនរដ្ឋ ដើម្បីដោះដូរយកដីជាកម្មសិទ្ធផ្ទាល់ខ្លួន ដែលស្ថិតនៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល។ បើតាមលោក ពោច សួរ នាយកក្រុមហ៊ុន «និស្ស័យស្នេហ៍ ត្រេឌីង ឯ.ក» បានឲ្យដឹងថា ៖ ខ្ញុំបាទ ពោច សួរ នាយកក្រុមហ៊ុន «និស្ស័យស្នេហ៍ ត្រេឌីង ឯ.ក» សូមធ្វើការស្រាយបំភ្លឺជុំវិញការចោទមិនមានភស្តុតាង ដីដូរដីមិនមែនធ្វើផ្លូវដូរដីដូចការចោទរបស់ពួកប្រឆាំងឡើយ។ ១-ខ្ញុំបាទបានទិញដីស្របច្បាប់ពីឈ្នោះ ស្រុីន ធី ដោយមានការបង់ពន្ធផ្ទេសិទ្ធិតាមច្បាប់រួចរាល់ ទីតាំងស្ថិតនៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ២-ខ្ញុំបាទបានទិញដីពីឈ្មោះ ប៉ិច លាងសេង និងឈ្មោះ ឡោ ស្រីនាង មានព្រំជាប់គ្នាមានទំហំ (2190) ម៉ែត្រក្រឡា ដោយទីតាំងដីនេះជាប់ និងខ្ទមអ្នកតាស្ងួនជាប់នៅមាត់ត្រពាំងភូមិបឹងក្រចាប់ជើងដីនេះជាអំណោយរបស់រដ្ឋតាំងពីឆ្នាំ1987មកម្លេះ។ ក្រោយពីបានធ្វើលិខិតនិងកិច្ចសន្យាទិញលក់ផ្ទេសិទ្ធិមកខ្ញុំបាទស្រាប់តែលោក គ្រុយ ឈាងលីន ដែលជាមេភូមិបឹងក្រចាប់ជើង លោកបានបបួលខ្ញុំដូរដីដែលខ្ញុំបានទិញពី ប៉ិច លាងសេង និងដី ឡោ ស្រីនាង ជាមួយដីរួមភូមិបឹងក្រចាប់ជើងដែលមានព្រំជាប់ដីខ្ញុំបាទ ដែលទិញពីលោក ស្រុិន ធី គឺដូរទំហំប៉ុនគ្នា (2190) ម៉ែត្រក្រឡា និងទំហំ (2190) ម៉ែត្រក្រឡា ដោយលោក គ្រុយ ឈាងលីន មេភូមិបឹងក្រចាប់ជើងគាត់បានប្រជុំប្រជាជនក្នុងភូមិបឹងក្រចាប់ជើងមួយចំនួននិងក្រុមការងារអភិវឌ្ឍន៍ភូមិមុនពេលដោះដូរ (មានស្នាមមេដៃ) ការដោះដូរនេះ គឺមានផលចំណេញទាំងអស់គ្នា ដែលខ្ញុំបាទបានដីជាប់ព្រំគ្នាជាផ្ទៃដីតែមួយ ដែលខ្ញុំបានទិញពីឈ្មោះ ស្រ៉ិន ធី។ ដោយឡែកមេភូមិបឹងក្រចាប់ជើង បានពង្រីកទីតាំងលោកតាស្ងួន និងបានកំណត់ព្រំដីរួមភូមិរវាងភូមិបឹងក្រចាប់ជើង និងភូមិអន្លុងដោយគាត់អះអាងថា ក្រោយពេលធ្វើផ្លូវជាតិ8A ប្រជាជនដែលរស់នៅតាមមាត់ត្រពាំងដីរួមភូមិបឹងក្រចាប់នេះចេះតែទន្រ្ទានចូលមកដោយការលួចចាក់ដី។ លក្ខខណ្ឌនៃការដោះដូរ និងការស្នើសុំរបស់លោក គ្រុយ ឈាងលីន មេភូមិបឹងក្រចាប់ជើងរួមក្រុមការងារអភិវឌ្ឍន៍ភូម បានឲ្យខ្ញុំបាទ ធ្វើសាលាបុណ្យនៅខ្ទមលោកតាស្ងួន (8mx15m) រួមនិងធ្វើរបងពទ្ធ័ជុំវិញចាក់ដីកម្ពស់2ម៉ែត្រការពារលេចទឹកចំណាយប្រាក់ (15.000$) ធ្វើសាលាបុណ្យភូមិបឹងក្រចាប់ជើង ចំណាយប្រាក់ចំនួន (25.000$) ប្រឡាយទឹកមានប្រវែង450ម៉ែត្រ ចំណាយប្រាក់អស់ចំនួន (5.000$) ទំនប់ទឹក150ម៉ែត្រអស់ចំណាយប្រាក់អស់(3.500$) (សរុបថវិការ48.500$ បួនមុឺនប្រាំបីពាន់ប្រាំរយដុល្លាគត់)។ ចំពោះសមិទ្ធផលបាន70% រួមនិងកំពង់ធ្វើបន្តរាល់ថ្ងៃនេះ ចំពោះការជុសជុល4ខ្សែប្រវែងសរុបមាន2.200ម៉ែត្រចាក់ដីក្រាលថ្មចំណាយប្រាក់ សារុប (25.000$) ពីមុឺនប្រាំពាន់ដុល្លាគត់វាមិនមែនជាការដោះដូរដី តាមការចោទរបស់អ្នកសារព័ត៌មានមួយចំនួននោះឡើយ សូមមេត្តាជ្រាបថា ៖ «ខ្ញុំធ្វើដើម្បីតបស្នងសងគុណដល់សន្តិភាពតែប៉ុណ្ណុះបាទ»៕ | |
Post by : Kong Sophat | Date : 2020-03-29 |
ក្រុមកំលាំងមនុស្សធម៌ទាំងអស់ សហការជាមួយ ក្រុមហ៊ុន សុភាព តេជ:
យ៉ាបណាស់គ្រូផាត
48 ខ្នងឆេះម៉ត់ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២(ដោយ គង់ សូផាត Kong Sophat)
ចង់ធ្វើជាថៅកែ ក្រុមហ៊ុន ដើរដោយ បណ្តាញទីផ្សារ Network Markting by Kong Sophat
របៀបចុះឈ្មោះជាសមាជិកខ្មែរអីប៊ូក បណ្តាញទីផ្សារ រកលុយបានច្រើន ទូរសព្ទ័ ០៩៦៩៩៦៦១៨៨ (Network Marketing) How to register with khmerebook www.khmerebook.com
ចង់លក់អោយឆាប់ដាច់
ចង់ជោគជយ័តែខ្ជិល Success
អាជីវកម្មបណ្តាញទីផ្សារ Network Marketing បើមិនស្តាប់គ្រូផាតទេអស់លុយរហូត
រកលុយបានច្រើនមែន Make money Network Marketing
មើលវីដេអូនេះចប់ឈបើពិបាកចិត្តពីរឿងដាចើលុយទៀតហើយ
នៅផ្ទះរកប្រាក់បានច្រើន ពី300$ ទៅ 2000$ ក្នុង១ខែយ៉ាងងាយ ខ្ញុំមិនបោកទេ
ឈប់ពិបាកចិត្ត ពីរឿងដាច់លុយទៀតហើយ Network Marketing (គង់ សូផាត)
រកប្រាក់បានច្រើន