




អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
Vespa ចេញថ្មី ៣ មានកន្លែងសាកថ្មទូរសព្ទ មានប្រព័ន្ធការពារចោរកម្ម មានទាំងម៉ោងឲ្យមើលទៀត! ថ្មីៗនេះ វេស្ប៉ាបានប្រកាសចេញម៉ូតរាងហំ បីម៉ូឌែលថ្មីគឺ Vespa (Primavera, Sprint និង Vespa S) ដែលមានបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីៗ និងមានតម្លៃសមរម្យទៀតផង។ Vespa Primavera ជាម៉ូតូលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រម៉ូតូវេស្ប៉ា ដែលចេញលក់ដំបូងនៅឆ្នាំ ១៩៦៨ បន្តរហូតដល់សព្វថ្ងៃ។ ម៉ូតូនេះបំពាក់ដោយម៉ាស៊ីនទំនើប ឈានមុខគេ។ Vespa Primavera ចំណែកការរចនា បង្កើតតាមលំនាំគំរូ និងបច្ចេកវិទ្យារបស់ស្តេចម៉ូតូវេស្ប៉ា ៩៤៦ ។ ម៉ូតូនេះមានកម្លាំង ១២៥ សេសមាន ៣ពណ៌គឺ ពណ៌ប្រផេះ ខ្មៅ និងទឹកដោះគោ។ Vespa Sprint ឯ Vespa Sprint ជាម៉ូឌែលទំនើបជំនាន់ថ្មីបែបកីឡា។ ម៉ូតូនេះត្រូវបានផលិតឡើងយ៉ាងយកចិត្តទុកដាក់ និងលក់ចេញវាយកលុកទីផ្សារនៅអឺរ៉ុប ចាប់ពីពាក់កណ្ដាលទសវត្សន៍ទី ៦០ ដែលមានរូបរាងរចនាយ៉ាងតូចច្រឡឹង ងាយស្រួលបត់បែន។ ម៉ូតូនេះមានកម្លាំង ១២៥ សេសមាន ២ពណ៌គឺ ពណ៌ក្រហម និងពណ៌ស។ Vespa Sprint ម៉ូតូទាំងពីរនេះ មានលក្ខណៈសម្បត្តិដូចជា៖ គ្រប់អំពូលភ្លើង និងស្តុបប្រើប្រាស់ភ្លើង LED រង្វង់កង់មានទំហំ ១២ អ៊ិញ មានយ៉ាន់អាលុយមីញ៉ូម រចនាបែបថ្មីជួយឲ្យម៉ូតូមានលំនឹង និងមានភាពទាក់ទាញផងដែរ តួម៉ូតូ រចនាថ្មី អាចធ្វើឲ្យការធ្វើដំណើរកាន់តែមានសុវត្ថិភាព ប្រើប្រាស់បានយូរ និងស៊ីវិល័យ ធុងសាំង អាចផ្ទុកប្រេងឥន្ធនះបានច្រើនជាងមុន មានប្រព័ន្ធបាញ់សាំងអេឡិត្រូនិច ដែលមានប្រសិទ្ធភាព សន្សំសំចៃសាំង នៅគ្រប់ស្ថានភាពផ្លូវ និងគ្រប់កាលៈទេសៈ មានបំពាក់ប្រព័ន្ធ ABS មានតួនាទីក្នុងការត្រួតពិនិត្យដំណើរការរបស់ម៉ូតូ ខណៈពេលចាប់ផ្តើម និងកំពុង ធ្វើដំណើររៀងរាល់ ៥ គីឡូម៉ែត្រក្នុង១ម៉ោង។ មានបំពាក់ប្រព័ន្ធ Immolizer ដែលអាចការពារចោរកម្ម នៅលើអេក្រង់មានបង្ហាញព័ត៌មានទាំងអស់ដល់អ្នកបើកបរ ដូចជា កុងទ័រចំងាយ កុងទ័រល្បឿន កុងទ័រសាំង និងមានម៉ោងឲ្យមើលទៀតផង ម៉ូតូទាំងពីរ បានភ្ជាប់មកជាមួយរន្ធសាកភ្លើង USB សម្រាប់សាកទូរសព្ទនៅប្រអប់ខាងមុខយ៉ាងឡូយ មានគ្រឿងបំលាស់ និងគ្រឿងតុបតែងលំអរជាច្រើន ដែលគិតគូរដល់សុវត្ថិភាពអ្នកបើកបរ ចំណែក Vespa S ជាក៏ប្រភេទម៉ូតូវេស្បាបែបកីឡាបានបំពាក់មកជាមួយម៉ាស៊ីន i-get ដែលជំរុញឲ្យការធ្វើដំណើរលឿន រហ័ស និងកាត់បន្ថយសម្លេងដល់ទៅ ១៥% សន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ ជួយឲ្យការធ្វើដំណើរមានភាពរលូននៅគ្រប់ស្ថានភាពផ្លូវ។ មានទំហំកង់ ១១ អ៊ីញ សំបកកង់ទំហំ ២០០ មីលីម៉ែត្រ មានប្រព័ន្ធជំនួយជួយកាត់បន្ថយភាពកន្ត្រាក់នៅពេលបែក ឬធ្លាយ។ Vespa S មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធ Immolizer ត្រូវបានបំពាក់ ដើម្បីការពារចោរកម្ម។ នៅថតផ្នែកខាងមុខរបស់ម៉ូតូ អ្នកបើកបរ អាចដាក់វត្ថុតូចៗបានយ៉ាងងាយស្រួល ចំណែកនៅក្រោមកែប អាចដាក់មួកកាពារ និងវត្ថុប្រើប្រាស់ផ្សេងៗទៀតផងដែរ។ ម៉ូតូនេះមានកម្លាំង ១២៥ សេសមាន ៣ ពណ៌គឺ ពណ៌ទឹកក្រូច ខៀវ និងស។ កញ្ញា ឃាង ស៊ាងណៃ ប្រធានផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុន ណារីតាវេស្ប៉ា បានឲ្យដឹងថា ម៉ូតូជំនាន់ថ្មីបីប្រភេទនេះ បានបំពាក់មកជាមួយបច្ចេកវិទ្យា Piaggo នឹងដាក់លក់ពេលឆាប់ៗនេះ។ ម៉ូតូទាំងនេះ បានបន្ថែមបច្ចេកវិទ្យាថ្មីៗ និងសមត្ថភាពកាន់តែប្រសើរជាងមុន ថែមទាំងស៊ីសាំងតិច សំឡេងស្ងាត់ល្អ មានកម្លាំងខ្លាំងរត់បានរហ័ស រួមទាំងមានប្រព័ន្ធកាត់បន្ថយការបញ្ចេញផ្សែងពុល ដើម្បីការពារបរិស្ថានទៀតផង។ ម៉ូតូទាំងបីនេះ Vespa (Primavera, Sprint និង S) ជាខ្សែស្រឡាយម៉ូតូ Vespino ដែលមានរូបរាងតូចច្រឡឹង ទាក់ទាញ និងពេញនិយមសម្រាប់យុវវ័យជុំវិញពិភពលោកតាំងពីអំឡុងទសវត្សន៍ទី ៦០ រហូតដល់បច្ចុប្បន្ន។ ក្រុមហ៊ុនណារីតាវេស្ប៉ា ត្រូវបានទទួលស្គាល់ដោយ ក្រុមហ៊ុនព្យែយ៉ូ ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខ ម៉ូតូវេស្ប៉ានៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានផ្តល់នូវសេវាកម្មលក់ម៉ូតូ គ្រឿងលំអរ និងគ្រឿងបន្លាស់ ព្រមទាំងសេវាកម្មជួសជុលផងដែរ។ ព័ត៌មានបន្ថែម៖ ផ្នែកទីផ្សារ 017 773 930 ផ្នែកលក់៖ 017 448 644 ផ្នែកជួសជុល៖ 017 872 303៕ អត្ថបទ៖ រក្សា
post by : Nak Kosal post Date : 21-Nov-2018
View : 1187
ក្រុមកំលាំងមនុស្សធម៌ទាំងអស់ សហការជាមួយ ក្រុមហ៊ុន សុភាព តេជ:
យ៉ាបណាស់គ្រូផាត
48 ខ្នងឆេះម៉ត់ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២(ដោយ គង់ សូផាត Kong Sophat)
ចង់ធ្វើជាថៅកែ ក្រុមហ៊ុន ដើរដោយ បណ្តាញទីផ្សារ Network Markting by Kong Sophat
របៀបចុះឈ្មោះជាសមាជិកខ្មែរអីប៊ូក បណ្តាញទីផ្សារ រកលុយបានច្រើន ទូរសព្ទ័ ០៩៦៩៩៦៦១៨៨ (Network Marketing) How to register with khmerebook www.khmerebook.com
ចង់លក់អោយឆាប់ដាច់
ចង់ជោគជយ័តែខ្ជិល Success
អាជីវកម្មបណ្តាញទីផ្សារ Network Marketing បើមិនស្តាប់គ្រូផាតទេអស់លុយរហូត
រកលុយបានច្រើនមែន Make money Network Marketing
មើលវីដេអូនេះចប់ឈបើពិបាកចិត្តពីរឿងដាចើលុយទៀតហើយ
នៅផ្ទះរកប្រាក់បានច្រើន ពី300$ ទៅ 2000$ ក្នុង១ខែយ៉ាងងាយ ខ្ញុំមិនបោកទេ
ឈប់ពិបាកចិត្ត ពីរឿងដាច់លុយទៀតហើយ Network Marketing (គង់ សូផាត)
រកប្រាក់បានច្រើន