សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រខ្មែរអ៊ីប៊ុកដត់ខម Welcome to khmerebook.com Tel: 097 444 74 00/ 096 99 66 188/ 012 36 53 90
   ចំណេះដឹង​ទូទៅ General Knowledge > ការថែទាំសុខភាព > ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់ ក៏ដូចជា​ធ្លាប់​ទទួលទាន​ផ្លែ​ស្ពឺ​រួចហើយ ប៉ុន្តែ​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ដឹង​ទេ​ថា ផ្លែឈើ​មួយ​ប្រភេទ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​សុខភាព​រាងកាយ​។ ថា​តើ​ផ្លែ​ស្ពឺ​ល្អ​យ៉ាងណា ហើយ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ចាំបាច់​អ្វី​ខ្លះទៅ​?

អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!

ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​គួរ​ឲ្យ​កត់សម្គាល់​នៃ​ការទទួល​ទាន​ផ្លែ​ស្ពឹ​ចំពោះ​សុខភាព​រាងកាយ ៖ ១. ប្រឆាំងនឹង​ការ​រលាក​ ​ផ្លែ​ស្ពឹ គឺជា​ផ្លែឈើ​ដែលមាន​ផ្ទុក​បរិមាណ​ពិសេស​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ​ប្រឆាំង​ការ​រលាក ដែល​ជួយ​ទប់ស្កាត់​បញ្ហា​ស្បែក​ផ្សេងៗ​ដូចជា ជំងឺ​រលាក​ស្បែក dermatitis​។ លើសពីនេះទៅទៀត ផ្លែ​ស្ពឹ ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ជួយ​រាងកាយ​បញ្ចេញ​ជាតិពុល និង​រក្សា​ឲ្យ​បាន​នូវ​សុខភាព​រាងកាយ​ល្អ​រឹងមាំ​។​ ២. ទប់ស្កាត់​ជំងឺមហារីក​ ​ភ្នាក់ងារ​បង្ក​មហារីក និង​រ៉ាឌីកាល់​សេរី នៅក្នុង​រាងកាយ​អាច​បណ្ដាល​ឲ្យ​មានការ​ខូចខាត​គួរ​ឲ្យ​ព្រួយបារម្ភ​ដល់​កោសិកា ជាហេតុ​បង្ក​ទៅជា​ជំងឺមហារីក​។ ផ្លែ​ស្ពឺ គឹ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ដែល​ជួយ​ក្នុងការ​សម្អាត​រាងកាយ ដោយ​ការ​កម្ចាត់ ឬ​បំបែក​រ៉ាឌីកាល់​សេរី មុនពេល​វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​។ ជាតិ​ស​សៃ​ខ្ពស់​ដែលមាន​វត្តមាន​ក្នុង​ផ្លែ​ស្ពឺ ក៏​ជួយ​ជម្រះ​ជាតិពុល​នៅក្នុង​ពោះវៀនធំ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​ផងដែរ​។​ ៣. គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម ​ការ​ទទួលទាន​ផ្លែឈើ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​មិន​រលាយ​ដូចជា ផ្លែ​ស្ពឺ គឺ​អាចជួយ​ទប់ស្កាត់​ការបញ្ចេញ​ជាតិ​ស្ករ​គ្លុយកូស​លើស​កម្រិត​។ ហើយ​ការបញ្ចេញ​ជាតិ​គ្លុយកូស​ត្រឹមត្រូវ​ជួយ​ក្នុងការ​គ្រប់គ្រង​កម្រិត​អាំង​ស៊ុយ​លីន​ក្នុង​រាងកាយ ដូច្នេះ​វា​ជា​ជម្រើស​នៃ​ផ្លែឈើ​ល្អប្រសើរ​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ហើយក៏​ល្អ​សម្រាប់​អ្នក​ដែល​មិន​ចង់​កើត​ជំងឺ​នេះ​ផងដែរ​។​ ៤. ធ្វើ​ឲ្យ​ការរំលាយ​អាហារ​កាន់តែ​ប្រសើរឡើង​ ​សារធាតុ Dietary fibre ដែលមាន​ផ្ទុក​នៅក្នុង​ផ្លែ​ស្ពឺ ដើរតួនាទី​យ៉ាងសំខាន់​ចាំបាច់​មួយ​ជួយ​បង្កើន​ការរំលាយ​អាហារ​។ វា​អាច​ជម្រុញ​ចលនា​នៃ​លាមក​តាមរយៈ​បំពង់​រំលាយ​អាហារ​ដែល​ជួយ​កាត់បន្ថយ​អាកា​រៈ​ហើមពោះ​, ទល់លាមក និង​រមួល​ឆ្អល់ពោះ​។​ ៥. ល្អ​សម្រាប់​សុខភាព​បេះដូង​ ​បរិមាណ​ខ្ពស់​ជាតិ​ប៉ូ​តា​ស្យូ​ម និង​សូ​ដ្យូ​ម​ដែលមាន​ផ្ទុក​នៅក្នុង​ផ្លែ​ស្ពឺ ដើរតួ​ជា​សារធាតុ​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​រាងកាយ​ដែល​ជួយ​ក្នុងការ​គ្រប់​គ្រង់​រក្សា​ភាពប្រក្រតី​នៃ​សម្ពាធ​ឈាម​។ ហើយក៏​ធ្វើ​ឲ្យ​អត្រា​ចង្វាក់បេះដូង​លោត​មាន​ភាពប្រក្រតី និង​លំហូរ​ឈាមមាន​សុខ​ភាពល្អ​ផងដែរ​។​ ៦. ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ​ផ្លែ​ស្ពឺ គឺមាន​ផ្ទុក​នូវ​វីតាមីន C ខ្ពស់ ដែល​ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ទប់ស្កាត់​វត្ត​មាននៃ​វីរុស និង​បាក់តេរី​ផ្សេងៗ​ឲ្យ​នៅ​ឆ្ងាយ​ពី​រាងកាយ​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ផ្លែឈើ​នេះ​ក៏មាន​ផ្ទុក​សារធាតុ epicatechin, quercetin និង​អាស៊ីត gallic ដែលមាន​ប្រសិទ្ធិភាព​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​កាច​សាហាវ​មួយចំនួន​បាន​ផងដែរ​៕

post by : Sok Heang                                                             post Date : 16-Nov-2018

View : 565

ក្រុមកំលាំងមនុស្សធម៌ទាំងអស់ សហការជាមួយ ក្រុមហ៊ុន សុភាព តេជ:

យ៉ាបណាស់គ្រូផាត

48 ខ្នងឆេះម៉ត់ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២(ដោយ គង់ សូផាត Kong Sophat)

ចង់ធ្វើជាថៅកែ ក្រុមហ៊ុន ដើរដោយ បណ្តាញទីផ្សារ Network Markting by Kong Sophat

របៀបចុះឈ្មោះជាសមាជិកខ្មែរអីប៊ូក បណ្តាញទីផ្សារ រកលុយបានច្រើន ទូរសព្ទ័ ០៩៦៩៩៦៦១៨៨ (Network Marketing) How to register with khmerebook www.khmerebook.com

ចង់លក់អោយឆាប់ដាច់

ចង់ជោគជយ័តែខ្ជិល Success

អាជីវកម្មបណ្តាញទីផ្សារ Network Marketing បើមិនស្តាប់គ្រូផាតទេអស់លុយរហូត

រកលុយបានច្រើនមែន Make money Network Marketing

មើលវីដេអូនេះចប់ឈបើពិបាកចិត្តពីរឿងដាចើលុយទៀតហើយ

នៅផ្ទះរកប្រាក់បានច្រើន ពី300$ ទៅ 2000$ ក្នុង១ខែយ៉ាងងាយ ខ្ញុំមិនបោកទេ

ឈប់ពិបាកចិត្ត ពីរឿងដាច់លុយទៀតហើយ Network Marketing (គង់ សូផាត)

រកប្រាក់បានច្រើន

Flag Counter