




អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
ថាតើផ្លែឈើអ្វីខ្លះទៅដែលមានផ្ទុកសម្បូរទៅដោយជាតិទឹកល្អសម្រាប់សុខភាព?ខាងក្រោមនេះយើង នឹងបង្ហាញឲ្យដឹងពីប្រភេទនៃផ្លែឈើដែលអ្នកគួរទទួលទានដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ ៖ ១. ផ្លែស្ត្របឺរី គ្រាន់តែទទួលទានផ្លែឈើពណ៌ក្រហមដែលមានគ្រាប់ពេញសំបកមួយនេះ គឺអាចជួយអ្នកឲ្យរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ ក៏ព្រោះស្ត្របឺរីមានផ្ទុកជាតិទឹកដល់ទៅ ៩២ ភាគរយ។ មិនត្រឹមតែប៉ុណ្ណឹងទេ ស្ត្របឺរី ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលកម្ចាត់រ៉ាឌីកាល់សេរី និងពន្យឺតភាពចាស់តាមវ័យ ហើយក៏ជួយឲ្យអ្នកស្រកទម្ងន់បានផងដែរតាមរយៈជាតិសសៃខ្ពស់ដែលវាមានផ្ទុក។ លើសពីនេះទៅទៀត ផ្លែឈើនេះគ្មានផ្ទុកជាតិខ្លាញ់ និងកូឡេស្តេរ៉ូលមិនល្អឡើយ។ ២. ផ្លែឪឡឹក ផ្លែឪឡឹកមិនត្រឹមតែមានផ្ទុកជាតិទឹកដល់ទៅ ៩២ ភាគរយ ដែលជួយរាងកាយជៀសផុតពីបញ្ហាខ្សោះជាតិទឹក។ គុណសម្បត្តិពិសេសផ្សេងទៀតនៃ ផ្លែឪឡឹក គឺវាក៏មានផ្ទុកនូវសារធាតុសំខាន់ៗសម្រាប់រាងកាយផ្សេងទៀតដូចនឹងភេសជ្ជៈកីឡា រួមមានសូដ្យូម, ប៉ូតាស្យូម, កាល់ស្យូម និងម៉ាញ៉េស្យូម។ ៣. ក្រូចថ្លុង មិនថាអ្នកចូលចិត្តទទួលទានសាច់ក្រូច ឬទឹករបស់វាទេ ផ្លែឈើរសជាតិជូរមួយនេះអាចជួយឲ្យរាងកាយរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ និងល្អសម្រាប់ការសម្រកទម្ងន់។ ហើយក៏ព្រោះតែវាជាប្រភពដ៏ល្អនៃវីតាមីន C នោះ ការទទួលទានក្រូចថ្លុង គឺអាចជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកកាន់តែរឹងមាំខ្លាំងក្លាឡើងផងដែរ។ ៤. ត្រសក់ស្រូវ គ្រប់ចំណិតនៃផ្លែត្រសក់ស្រូវ គឺមានផ្ទុកជាតិទឹកដល់ទៅ ៩០ភាគរយ។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមទទួលទានផ្លែឈើនេះ ដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ ក្រោយធ្វើលំហាត់ប្រាណ ឬខណៈពេលស្ថិតក្រោមអាកាសធាតុក្ដៅ។ លើសពីនេះទៅទៀត ត្រសក់ស្រូវ ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលល្អសម្រាប់សុខភាពភ្នែកផងដែរ។ ៥. ផ្លែម្នាស់ ក៏ព្រោះវាមានផ្ទុកជាតិទឹកដល់ទៅ ៨៧ ភាគរយ នោះការទទួលទានផ្លែម្នាស់អាចជួយធានាការពាររាងកាយពីបញ្ហាខ្សោះជាតិទឹកបានយ៉ាងប្រសើរ។ ជាតិសសៃដ៏សម្បូរនៅក្នុងម្នាស់ ក៏ជួយឲ្យអ្នកស្រកទម្ងន់បានផងដែរ៕
post by : Sok Heang post Date : 16-Nov-2018
View : 1427
ក្រុមកំលាំងមនុស្សធម៌ទាំងអស់ សហការជាមួយ ក្រុមហ៊ុន សុភាព តេជ:
យ៉ាបណាស់គ្រូផាត
48 ខ្នងឆេះម៉ត់ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២(ដោយ គង់ សូផាត Kong Sophat)
ចង់ធ្វើជាថៅកែ ក្រុមហ៊ុន ដើរដោយ បណ្តាញទីផ្សារ Network Markting by Kong Sophat
របៀបចុះឈ្មោះជាសមាជិកខ្មែរអីប៊ូក បណ្តាញទីផ្សារ រកលុយបានច្រើន ទូរសព្ទ័ ០៩៦៩៩៦៦១៨៨ (Network Marketing) How to register with khmerebook www.khmerebook.com
ចង់លក់អោយឆាប់ដាច់
ចង់ជោគជយ័តែខ្ជិល Success
អាជីវកម្មបណ្តាញទីផ្សារ Network Marketing បើមិនស្តាប់គ្រូផាតទេអស់លុយរហូត
រកលុយបានច្រើនមែន Make money Network Marketing
មើលវីដេអូនេះចប់ឈបើពិបាកចិត្តពីរឿងដាចើលុយទៀតហើយ
នៅផ្ទះរកប្រាក់បានច្រើន ពី300$ ទៅ 2000$ ក្នុង១ខែយ៉ាងងាយ ខ្ញុំមិនបោកទេ
ឈប់ពិបាកចិត្ត ពីរឿងដាច់លុយទៀតហើយ Network Marketing (គង់ សូផាត)
រកប្រាក់បានច្រើន