សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រខ្មែរអ៊ីប៊ុកដត់ខម Welcome to khmerebook.com Tel: 097 444 74 00/ 096 99 66 188/ 012 36 53 90
   ចំណេះដឹង​ទូទៅ General Knowledge > វប្បធម៏ទូទៅ > ខេត្តព្រៃវែង សៀមរាប ស្ទឹងត្រែង រតនគីរី និង​ភ្នំពេញ នឹង​ប្រណាំងទូក​«​ង​» ដើម្បី​សាទរ​ពិធីបុណ្យ​អុំទូក​ 05, Nov 2018 , 7:59 am រូបភាព ដោយ: សៅ សុខអេង ​ភ្នំពេញ​៖ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​អកអំបុក​សំពះ​ព្រះ​ខែ​ខាងមុខនេះ ខេត្តព្រៃវែង សៀមរាប ស្ទឹងត្រែង រតនគីរី និង​ភ្នំពេញ

អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!

CIMB BANKCam Asian Phoneជាតិបុណ្យអុំទូកសង្គមជាតិខេត្តព្រៃវែង សៀមរាប ស្ទឹងត្រែង រតនគីរី និង​ភ្នំពេញ នឹង​ប្រណាំងទូក​«​ង​» ដើម្បី​សាទរ​ពិធីបុណ្យ​អុំទូក​ 05, Nov 2018 , 7:59 am រូបភាព ដោយ: សៅ សុខអេង ​ភ្នំពេញ​៖ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​អកអំបុក​សំពះ​ព្រះ​ខែ​ខាងមុខនេះ ខេត្តព្រៃវែង សៀមរាប ស្ទឹងត្រែង រតនគីរី និង​ភ្នំពេញ រួមគ្នា​រៀបចំ​ការ​ប្រណាំងទូក​«​ង​» និង​មាន​ការតាំង​ពិ​ពរណ៍​លក់​សម្ភារ​ដែលជា​ផលិតផល​ខ្មែរ​ផងដែរ​។ ​ខេត្តព្រៃវែង នឹង​ប្រារព្ធ​ពិធី​ប្រណាំង​ទូកង នៅ​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៣ ខែ​វិ​ចិ្ឆ​កា នៅ​ទន្លេ​អ្នក​លឿង ដើម្បី​សាទរ ការ​បំបែក​ឯកទគ្គកម្ម​ទូក​ង​វែង​ជាងគេ​លើ​ពិភពលោក​។ ​តាមរយៈ​រដ្ឋបាលខេត្ត​ព្រៃវែង​ដែល​បាន​ស្រង់​សម្តី​របស់​អភិបាលខេត្ត​ព្រៃវែង លោក ជា សុ​មេធី​ថា​៖«​ដើម្បី​លើកតម្កើង​កិត្យានុភាព​ប្រទេស​កម្ពុជា​ឲ្យ​មានមុខមាត់​នៅលើ​ឆាក​អន្តរជាតិ យើង​រៀបចំ​កម្លាំង​ទូក ឲ្យ​បានល្អ ដើម្បី​អុំ​បង្ហាញ​ទៅ​គណៈកម្មការ​ក្រុមការងារ ឯកទគ្គកម្ម​ពិភពលោក Guinness World Records ពិនិត្យ និង​វាយតម្លៃ ដើម្បី​ដាក់បញ្ចូល​ឯកទគ្គកម្ម សម្រាប់​ទូក​«​ង​» វែង​ជាងគេ​លើ​ពិភពលោក​»​។ ​នៅតាម​ដងស្ទឹង​ខេត្តសៀមរាប​ឯណោះ​វិញ ចាប់ពី​ស្ពាន​មន្ទីរ​ទេសចរណ៍​ចាស់ រហូតដល់​ស្ពាន​វត្ត​ដំណាក់ ខេត្តសៀមរាប នឹង​មានការ​ប្រណាំងទូក​«​ង​» នៅ​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២២ ខែវិច្ឆិកា​។ នេះ​បើតាម​ការផ្សាយ​ដំណឹង​នៅ​ថ្ងៃទី​២២ ខែតុលា របស់​រដ្ឋបាល​ខេត្តសៀមរាប​។ ​រីឯ​ខេត្តស្ទឹងត្រែង ក៏​នឹង​រៀប​ចំការ​ប្រណាំងទូក​«​ង​» និង​កម្មវិធី​កីឡា សិល្បៈ​តន្ត្រី និង​ផ្ទាំងទស្សនីយភាព​ផ្សេងៗ​ផងដែរ ដើម្បី​បង្កើត​កម្មវិធី​កម្សាន្ត សប្បាយរីករាយ​ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ នៅ​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ។ រដ្ឋបាលខេត្ត​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​សាធារណជន ចូល​រូ​ម​ឲ្យ​បាន​អធិកអធម ដើម្បី​រួមចំណែក​លើ​កក​ត្តិ​យស កិត្យានុភាព និង​សក្តា​នុ​ពុល​ខេត្តស្ទឹងត្រែង​។​ ​ដោយឡែក​អភិបាលខេត្ត​រតនគីរី នឹង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក នៅ​បរិវេណ​បឹង​កន្សែង ក្រុង​បា​លុង និង​មាន​ការតាំង​បង្ហាញ​ផលិតផល​នានា ការប្រគុំ​ត​ន្រី និង​បាញ់​កាំជ្រួច ដើម្បី​ឲ្យ​បរិយាកាស​កាន់តែ​សប្បាយរីករាយ នៅ​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៨​។ ​បើ​ក្រឡេក​ទៅ​រាជធានី​ភ្នំពេញ​វិញ តែងតែ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក ជា​រៀងរាល់ឆ្នាំ ដោយមាន​ការចូលរួម​ពី​កីឡាករ​ប្រណាំងទូក​គ្រប់​បណ្តា​ខេត្ត ដែល​មក​អុំទូក​ប្រណាំង​គ្នា​នៅ​ទន្លេចតុមុខ និង​ទស្សនាការ​បណ្តែតប្រទីប បន្ទាប់ពី​ប្រណាំងទូក​រួច​។ ​ក្នុង​ពិធី​ប្រណាំងទូក​នៅ​ថ្ងៃទី​២១ ដល់​២៣ ខែវិច្ឆិកា នៅមុខ​បរមរាជវាំង​នេះ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នឹង​យាង​មក​ទត​ការ​ប្រណាំងទូក​«​ង​» រូ​ម​ទាំង​មានការ​ចូលរួម​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ទាំងអស់​ផងដែរ​។ ​ជាមួយគ្នា​ផងដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​សាងសង់​បន្ទប់ទឹក​សាធារណៈ​ចំនួន​២០​បន្ទប់ រួមទាំង​បន្ទប់ទឹក​ជនពិការ​ចំនួន​១​បន្ទប់​ផងដែរ ដើម្បី​ត្រៀម​ដាក់​នៅ​សួនច្បារ​ព្រះ​នាង​ប្រាជ្ញា​បារមី នា​ពិធី​បុណ្យអុំទូក​៕

post by : Sok Heang                                                             post Date : 06-Nov-2018

View : 743

ក្រុមកំលាំងមនុស្សធម៌ទាំងអស់ សហការជាមួយ ក្រុមហ៊ុន សុភាព តេជ:

យ៉ាបណាស់គ្រូផាត

48 ខ្នងឆេះម៉ត់ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២(ដោយ គង់ សូផាត Kong Sophat)

ចង់ធ្វើជាថៅកែ ក្រុមហ៊ុន ដើរដោយ បណ្តាញទីផ្សារ Network Markting by Kong Sophat

របៀបចុះឈ្មោះជាសមាជិកខ្មែរអីប៊ូក បណ្តាញទីផ្សារ រកលុយបានច្រើន ទូរសព្ទ័ ០៩៦៩៩៦៦១៨៨ (Network Marketing) How to register with khmerebook www.khmerebook.com

ចង់លក់អោយឆាប់ដាច់

ចង់ជោគជយ័តែខ្ជិល Success

អាជីវកម្មបណ្តាញទីផ្សារ Network Marketing បើមិនស្តាប់គ្រូផាតទេអស់លុយរហូត

រកលុយបានច្រើនមែន Make money Network Marketing

មើលវីដេអូនេះចប់ឈបើពិបាកចិត្តពីរឿងដាចើលុយទៀតហើយ

នៅផ្ទះរកប្រាក់បានច្រើន ពី300$ ទៅ 2000$ ក្នុង១ខែយ៉ាងងាយ ខ្ញុំមិនបោកទេ

ឈប់ពិបាកចិត្ត ពីរឿងដាច់លុយទៀតហើយ Network Marketing (គង់ សូផាត)

រកប្រាក់បានច្រើន

Flag Counter