សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រខ្មែរអ៊ីប៊ុកដត់ខម Welcome to khmerebook.com Tel: 097 444 74 00/ 096 99 66 188/ 012 36 53 90
   ចំណេះដឹង​ទូទៅ General Knowledge > ការថែទាំសុខភាព > CIMB BANKCam Asian Phoneពីនេះ ពីនោះ / មិនយល់...!ព័ត៍មានសុខភាពរក្សា​តុល្យភាព​នៃ​អ័រម៉ូន និង​ផ្ដល់​ឲ្យ​ស្បែ​កនូវ​សុខភាព​ល្អ ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​ទាំង 5 នេះ​ 06, Nov 2018 , 6:59 am Share on twitterShare on google_plusone_shareMore Sharing Services រូបភាព ដោយ: ថ្មីៗ អ្នកជំនាញ​ជាច្រើន​ជ

អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!

Share on twitterShare on google_plusone_shareMore Sharing Services រូបភាព ដោយ: ថ្មីៗ អ្នកជំនាញ​ជាច្រើន​ជឿថា ក្នុងចំណោម​អ័រម៉ូន​ទាំងអស់ អ័រម៉ូន​ដែល​ឧស្សាហ៍​ធ្វើ​ឲ្យ​ស្បែក​ទទួលរង​ការបំផ្លាញ ឆាប់​ជ្រីវជ្រួញ ហើយ​ងាយ​នឹង​កើតមុន គឺ​អ័រម៉ូន​បុរស​តេ​ស្តូ​ស្តេ​រ៉ូ​ន ។ ហើយ​ការ​ទទួលទាន​អាហារ​ត្រូវ​ប្រភេទ គឺមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្នុងការ​រក្សាបាន​នូវ​កម្រិត​ត្រឹមត្រូវ​នៃ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​។ អត្ថបទ​ខាងក្រោម​នឹង​បង្ហាញ​ពី​អាហារ​ចំនួន ៥ ប្រភេទ​ដែល​អ្នក​គួរ​ទទួលទាន ប្រសិនបើ​ចង់​ឲ្យ​អ័រម៉ូន​មាន​តុល្យភាព ហើយ​ផ្ដល់​សុខភាព​ល្អ​ដល់​ស្បែក ៖ ១. គ្រាប់​អាល់​ម៉ុ​ន​ ​គ្រាប់​ធញ្ញជាតិ​មួយ​នេះ គឺ​ផ្ដល់​ផល​ល្អ​មែនទែន​ចំពោះ​សុខភាព​ស្បែក​។ គ្រាប់​អាល់​ម៉ុ​ន​បង្កើន​អ័រម៉ូន adiponectic ដែល​រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ស្ថិតនៅ​កម្រិត​អប្ប​បរិ​មា​មួយ​។ ស្ថានភាព​នេះ​នាំ​ឲ្យ​កម្រិត​នៃ​អ័រម៉ូន​បុរស​អង់​ដ្រូ​ហ្សែ​ន​ថយចុះ​។ ការស្រាវជ្រាវ​ជាច្រើន​បាន​រកឃើញ​ផងដែរ​ថា ការទទួល​ទាន​គ្រាប់​ធញ្ញជាតិ​ជួយ​កាត់បន្ថយ​កម្រិត​នៃ​អ័រម៉ូន​បុរស​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ស្បែក​ស្ងួត និង​ស្ដើង​។ អ្នកជំនាញ​ធ្វើការ​ណែនាំ​ឲ្យ​ទទួលទាន​គ្រាប់​អាល់​ម៉ុ​ន​ចំនួន ១១ គ្រាប់​ជាប្រចាំ ដើម្បី​រក្សាបាន​នូវ​សុខភាព​ស្បែក​ល្អប្រសើរ និង​ជៀស​ផុតពី​បញ្ហា​អតុល្យភាព​នៃ​អ័រម៉ូន​។​ ២. ផ្លែ​បឺ​រ​ ​ផ្លែ​បឺ​រ គឺមាន​ផ្ទុក​នូវ​ជាតិ​ខ្លាញ់​សុខភាព​ល្អ​ដែល​អាចជួយ​ក្នុងការ​ផលិត​នូវ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ចាំបាច់​នៅពេល​សំយោគ​អ័រម៉ូន​។ ការ​សំយោគ​អ័រម៉ូន គឺ​នឹងធ្វើ​ឲ្យ​ចរន្តឈាម​រត់​មាន​ភាពល្អប្រសើរ ហើយ​បញ្ចេញ​អ័រម៉ូន​ផ្សេងៗ និង​រក្សាបាន​នូវ​ស្បែក​ដែលមាន​សុខភាព​ល្អ​ទន់​រលោង​។ ជាតិ​ខ្លាញ់​ដែលមាន​នៅក្នុង​ផ្លែ​បឺ​រ ក៏​ជួយ​រក្សា​សំណើម​នៃ​ស្បែក​, ពង្រឹង​ស្រទាប់​ស្ដើង​នៃ​ស្បែក និង​ធ្វើ​ឲ្យ​ស្បែក​មើលទៅ​ស្រស់ស្អាត​មានជីវិត​។​ ៣. ត្រី​សាល​ម៉ុ​ន​ ​ត្រី​សាល​ម៉ុ​ន​មិន​ត្រឹមតែ​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​បេះដូង និង​ខួរក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ឥទ្ធិពល​ល្អប្រសើរ​ជួយ​ក្នុងការ​គ្រប់គ្រង​កម្រិត​នៃ​អ័រម៉ូន​ផងដែរ​។ ត្រី​សាល​ម៉ុ​ន​មាន​ផ្ទុក​នូវ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ចាំបាច់​ណាស់​ក្នុង​ដំណើរការ​សំយោគ​កូ​ឡេ​ស្តេ​រ៉ូ​ល និង​អ័រម៉ូន​។ លើសពីនេះទៅទៀត​នោះ គឺ​ការ​ទទួលទាន​ត្រី​សាល​ម៉ុ​ន​អាច​ផ្ដល់​ភាព​ធូរស្បើយ​ចំពោះ​បញ្ហា​ជំងឺ​សើរ​ស្បែក​មួយចំនួន​ដូចជា រោគ​មុន និង​ជំងឺ​តាអក បាន​ដោយ​ត្រី​នេះ​មាន​ឥទ្ធិពល​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​។​ ៤. ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​ ​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត គឺមាន​ផ្ទុក​នូវ​ប្រភេទ​កូ​ឡេ​ស្តេ​រ៉ូ​ល​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ផលិត​អ័រម៉ូន​។ ហើយ​ជាមួយនឹង​ការផលិត​អ័រម៉ូន​នេះ ស្បែក​នឹង​ប្រែជា​កាន់តែ​ទន់​រលោង​បែប​ធម្មជាតិ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ស៊ុត​ឲ្យ​បាន​មួយ​គ្រាប់​ក្នុង​មួយថ្ងៃ​។​ ៥. ផ្កា​ខាត់ណា​ខៀវ​ ​ផ្កា​ខាត់ណា​ខៀវ គឺមាន​ផ្ទុក​នូវ​សមាសធាតុ​ដែល​ជួយ​បង្កើន​សមត្ថភាព​របស់​ថ្លើម​ចំពោះ​ការរំលាយ​អាហារ​នៃ​អរ​ម៉ូ​ន​អ៊ឺ​ស្ត្រូ​ជែ​ន​។ ចំពោះ​មនុស្ស​ស្រី អ័រម៉ូន​អឺ​ស្ត្រូ​សែន គឺ​ចាំបាច់​ណាស់ ក៏​ព្រោះ​បង្កើន​កម្រិត​នៃ​ស្រទាប់​កូ​ឡា​ជែ​ន​។ ស្រទាប់​កូ​ឡា​ជែ​ន គឺជា​អ្វីដែល​អនុញ្ញាត​ឲ្យ​ស្បែក​រក្សាបាន​នូវ​សុខ​ភាពល្អ​, រឹងមាំ ហើយ​តឹង​ណែន​៕ ​ត្រួតពិនិត្យ​ដោយ www.health.com.kh ​ Maxbit_Indetail © រក្សាសិទ្ធិដោយ thmeythmey.com Share on twitterShare on google_plusone_shareMore Sharing Services Hineken Detail Page Phone AMK MFI - Browser Phone

post by : Sok Heang                                                             post Date : 06-Nov-2018

View : 621

ក្រុមកំលាំងមនុស្សធម៌ទាំងអស់ សហការជាមួយ ក្រុមហ៊ុន សុភាព តេជ:

យ៉ាបណាស់គ្រូផាត

48 ខ្នងឆេះម៉ត់ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២(ដោយ គង់ សូផាត Kong Sophat)

ចង់ធ្វើជាថៅកែ ក្រុមហ៊ុន ដើរដោយ បណ្តាញទីផ្សារ Network Markting by Kong Sophat

របៀបចុះឈ្មោះជាសមាជិកខ្មែរអីប៊ូក បណ្តាញទីផ្សារ រកលុយបានច្រើន ទូរសព្ទ័ ០៩៦៩៩៦៦១៨៨ (Network Marketing) How to register with khmerebook www.khmerebook.com

ចង់លក់អោយឆាប់ដាច់

ចង់ជោគជយ័តែខ្ជិល Success

អាជីវកម្មបណ្តាញទីផ្សារ Network Marketing បើមិនស្តាប់គ្រូផាតទេអស់លុយរហូត

រកលុយបានច្រើនមែន Make money Network Marketing

មើលវីដេអូនេះចប់ឈបើពិបាកចិត្តពីរឿងដាចើលុយទៀតហើយ

នៅផ្ទះរកប្រាក់បានច្រើន ពី300$ ទៅ 2000$ ក្នុង១ខែយ៉ាងងាយ ខ្ញុំមិនបោកទេ

ឈប់ពិបាកចិត្ត ពីរឿងដាច់លុយទៀតហើយ Network Marketing (គង់ សូផាត)

រកប្រាក់បានច្រើន

Flag Counter