សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រខ្មែរអ៊ីប៊ុកដត់ខម Welcome to khmerebook.com Tel: 097 444 74 00/ 096 99 66 188/ 012 36 53 90
   ចំណេះដឹង​ទូទៅ General Knowledge > ទីផ្សារ > មកស្គាល់គំនិតរកស៊ីរបស់ក្រុមហ៊ុនល្បីៗទាំងនេះដែលចេញមិនទាន់បានប៉ុន្មានផងក៏ត្រូវបោះចោលលុយទាំងដុំ

អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!

ឃើញក្រុមហ៊ុនដែលកំពុងរកស៊ីកាក់កបកើបលុយរាប់លានដុល្លារសព្វថ្ងៃនេះ ការពិតពួកគេក៏ធ្លាប់ចេញគំនិតរកស៊ីប្លែកៗ ប៉ុន្តែបន្ទាប់ពីបង្កើតផលិតផលហើយក៏ត្រូវដួលបះជើងទៅវិញ ដោយចំណាយលុយរាប់លានដុល្លារចោលឥតប្រយោជន៍ ។ ១- Apple Newton នៅឆ្នាំ ១៩៩៣ ក្រុមហ៊ុន Apple បានបរាជ័យយ៉ាងធំលើផលិត Newton PDA នេះ មុនពេលដែលក្លាយជាក្រុមហ៊ុនមានបំផុតដូចសព្វថ្ងៃ ។ ទស្សនាវដ្តី Forbes ឲ្យដឹងថា ឧបករណ៍នេះមានតម្លៃចាប់ពី ៧០០ ដុល្លារ វាមានអេក្រង់ ៨ អ៊ីញ ហើយតម្លៃប៉ុននេះវាដូចជាថ្លៃពេកហើយ ដោយសារ Apple គ្រាន់តែបង្កើតវាឡើងដើម្បីធ្វើឧបករណ៍ជំនួយការផ្ទាល់ខ្លួនមានមុខងារមួយចំនួនដូចជាការកត់ត្រាប៉ុណ្ណោះ ។ ក្រោយមកបានជា Apple បែកគំនិតបង្កើត iPad ជំនួសវិញ ហើយ Newton PDA ក៏ត្រូវបាត់មុខពីផែនដីនេះ ។ ២- Microsoft Zune ហេតុតែចង់ដណ្តើមទីផ្សារពី iPod មហាសេដ្ឋី Bill Gates ស្រាប់តែបែកគំនិតបង្កើត Microsoft Zune ដែលជាឧបករណ៍ចាក់តន្ត្រីប្រកួតប្រជែងជាមួយ iPod របស់ក្រុមហ៊ុន Apple វាត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៦។ លោក Robbie Bach អតីតអ្នកដឹកនាំនៅក្រុមហ៊ុន Microsoft ពន្យល់ថា Microsoft ខំប្រឹងប្រជែងជាមួយ Apple ចំពោះផលិតផលនេះ ដែលមិនមែនជាផលិតអន់ទេ ប៉ុន្តែវាមិនមានហេតុផលដែលធ្វើឲ្យមនុស្សគិតថាត្រូវតែចេញក្រៅផ្ទះដើម្បីទិញវាទេ ។ ៣- HP Touchpad ក្រុមហ៊ុន HP បានរត់ចោល Touchpad និងប្រព័ន្ធប្រតិបត្តិការណ៍ WebOS របស់ខ្លួន បន្ទាប់ពីចេញលក់លើទីផ្សារបាន ១ ខែកាលពីឆ្នាំ ២០១១ ។ ថេបប្លេតរបស់ HP ត្រូវបាន ស្លាប់ក្រោមដៃរបស់ iPad មានន័យថា HP Touchpad ក៏ជារបស់ល្អដែរ វាដើរទាន់សម័យកាល ប៉ុន្តែវាមិនមានសមត្ថភាពខ្លាំងនិងឆ្លាតដូច iPad ទេ វាក៏ដូចជាថេបប្លេតសាមញ្ញៗដទៃទៀតដែរ វាល្អបានតែពេលចេញដំបូងប៉ុណ្ណោះ ។ ក្រុមហ៊ុន HP បានរត់ចោល Touchpad និងប្រព័ន្ធប្រតិបត្តិការណ៍ WebOS របស់ខ្លួន បន្ទាប់ពីចេញលក់លើទីផ្សារបាន ១ ខែកាលពីឆ្នាំ ២០១១ ។ ថេបប្លេតរបស់ HP ត្រូវបាន ស្លាប់ក្រោមដៃរបស់ iPad មានន័យថា HP Touchpad ក៏ជារបស់ល្អដែរ វាដើរទាន់សម័យកាល ប៉ុន្តែវាមិនមានសមត្ថភាពខ្លាំងនិងឆ្លាតដូច iPad ទេ វាក៏ដូចជាថេបប្លេតសាមញ្ញៗដទៃទៀតដែរ វាល្អបានតែពេលចេញដំបូងប៉ុណ្ណោះ ។

post by : Nak Kosal                                                             post Date : 29-Oct-2018

View : 511

ក្រុមកំលាំងមនុស្សធម៌ទាំងអស់ សហការជាមួយ ក្រុមហ៊ុន សុភាព តេជ:

យ៉ាបណាស់គ្រូផាត

48 ខ្នងឆេះម៉ត់ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២(ដោយ គង់ សូផាត Kong Sophat)

ចង់ធ្វើជាថៅកែ ក្រុមហ៊ុន ដើរដោយ បណ្តាញទីផ្សារ Network Markting by Kong Sophat

របៀបចុះឈ្មោះជាសមាជិកខ្មែរអីប៊ូក បណ្តាញទីផ្សារ រកលុយបានច្រើន ទូរសព្ទ័ ០៩៦៩៩៦៦១៨៨ (Network Marketing) How to register with khmerebook www.khmerebook.com

ចង់លក់អោយឆាប់ដាច់

ចង់ជោគជយ័តែខ្ជិល Success

អាជីវកម្មបណ្តាញទីផ្សារ Network Marketing បើមិនស្តាប់គ្រូផាតទេអស់លុយរហូត

រកលុយបានច្រើនមែន Make money Network Marketing

មើលវីដេអូនេះចប់ឈបើពិបាកចិត្តពីរឿងដាចើលុយទៀតហើយ

នៅផ្ទះរកប្រាក់បានច្រើន ពី300$ ទៅ 2000$ ក្នុង១ខែយ៉ាងងាយ ខ្ញុំមិនបោកទេ

ឈប់ពិបាកចិត្ត ពីរឿងដាច់លុយទៀតហើយ Network Marketing (គង់ សូផាត)

រកប្រាក់បានច្រើន

Flag Counter